header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយព័ត៌មានមួយ នៅថ្ងៃទី២២មិថុនានេះ អំពី​ជា​ករណី​កម្រ​មួយ​កើត​លើ​បុរស​ម្នាក់​ដែល​បាន​ទទួលរងការឈឺចាប់ខ្លាំង ដោយ​សារ​នោម​មក​ឈាម​រហូត​។

បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំពីគ្រូពេទ្យ គឺគាត់កើតមាន​អាការៈ​ឈឺ​ចាប់​នេះ គឺបន្ទាប់ពីបាន​ចុះ​ងូត​ទឹក​ស្រះ​មួយ​នៅជាយទីក្រុងភ្នំពេញ ហើយមាន​ឈ្លើង​ចូល​តាម​រន្ធបង្ហួរនោម ដោយគាត់បានចាប់វាចេញ តែ​វាដាច់ជា២កំណាត់ ហើយមួយ​កំណាត់​បានចូលក្នុងរន្ធបង្ហួរនោមខាងក្រៅរបស់គាត់។

ក្រោយពីប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូរពេទ្យបានរកឃើញឈ្លើងក្នុង​បង្ហូរ​​នោម​ខាង​ក្រៅ​(ប្រដាប់ភេទ)​គាត់រហូតដល់ប្លោកនោម ហើយប៉ូមយកឈាមក​ក​ចេញ​បាន៥០០​មីលីលីត្រ ឃើញ​មាន​របួស​ ដោយ​ឈ្លើង​ខាំតូចៗ ២ទៅ៣មីលីម៉ែត្រ ចំនួន៥កន្លែង។

គ្រូពេទ្យបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យក​ឈ្លើង​ចេញបានដោយ​សុវត្ថិ​ភាព មុនអ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែង​នោមឈាម នឹងបានត្រលប់ទៅផ្ទះវិញនៅ​ថ្ងៃ​បន្ទាប់។

មន្ទីរពេទ្យនេះស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុង​វដូវ​វស្សានេះ ដែលសម្បូរ​ទៅដោយពពួកសត្វឈ្លើង ហើយបើលោកអ្នកមាន​អាការៈ​ដូចដែលបានលើកឡើង គឺត្រូវមកពិគ្រោះជាមួយ​វេជ្ជ​បណ្ឌិត​ឯកទេស នៅមន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកប​ដោយ​ប្រសិទ្ធភាព៕

ប្រវែងឈ្លើង
ក្រុមគ្រូពេទ្យ
ឈ្លើងដែលបានយកចេញ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post