header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើការចុះដាក់កាមេរ៉ាស្វ័យប្រវត្តិ ដើម្បីតាមដាន និងសង្កេតវត្តមានសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដល់ចំណុចផ្លូវបំបែកភ្នំផ្តាច់ប្រលឹង ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានប្រទះឃើញជនសង្ស័យម្នាក់ ធ្វើដំណើរតាមម៉ូតូ។

មន្ត្រីបានឲ្យដឹងថា ពេលពើបប្រទះមន្ត្រីឧទ្យានុរក្ស ជនសង្ស័យក៏ទម្លាក់សត្វឈ្លូសចំនួន០១ក្បាល មានទម្ងន់២០គីឡូក្រាម ចោលកណ្តាលផ្លូវ ហើយជិះម៉ូតូរត់គេចខ្លួនបាត់។

មន្ត្រីបានបន្ថែមទៀតថា ជាមួយគ្នានេះឧទ្យានុរក្ស បានដុតកម្ទេចសត្វឈ្លូសនោះចោលតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post