header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​១១​នាក់​ ក្នុង​នោះ​មាន​វិជ្ជមាន​​១​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​មក​ប្រគល់​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ​ប៉ោយ​ប៉ែត ​។

​ក្រោយពី​ទទួល​ពលករ​ទាំង​១១​នាក់​រួចមក​ កម្លាំង​នគរបាល​ប៉ុស្តិ៍ ​បាន​ធ្វើការ​អប់រំ ណែនាំ បន្ទាប់​មក​ប្រគល់​ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

សូមជម្រាបជូនថា​មជ្ឈមណ្ឌល​រដ្ឋបាល​កូ​វីដ-១៩ ដែល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ថា​ ប្រទេស​ថៃ​ បានសម្រេច​ដាក់​ប្រទេស​នៅ​ក្នុង​ក្រឹត្យ​គ្រាអាសន្ន​បន្ទាន់ សម្រាប់​រយៈពេល​មួយ​ខែ​ទៀត បន្ទាប់ពី​ការ​ផុត​កំណត់​នៅ​ចុងខែ​មិថុនា ​ឆ្នាំ​២០២០​នេះ។ ពោល​គឺ​បន្ត​បិទ​ច្រកទ្វារ​ព្រំដែន​សម្រាប់​ពលរដ្ឋ អ្នកដំណើរ​ និង​ភ្ញៀវ​ទេសចរ ​ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ដំណើរការ​ជា​ធម្មតា៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post