header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងសករាជទី១ សម័យពែមីញ្ញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។

ភ្នំទាក់ទ្រាំង

ភ្នំនេះ គឺជាស្ថានីយ៍បុរេប្រវត្តិសាស្រ្តតែមួយគត់នៅខេត្តបាត់តំបង ដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និងកម្ទេចកម្ចីកុលាលភាជន៍(ចាន ឆ្នាំង ឬក្អមដែលធ្វើដោយដី) ទាក់ទងនិងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក ។ គេបានរកឃើញផ្នូរបុរាណចំនួន២ អាយុកាលជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ ធ្វេីពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើសជាដើម។

ភ្នំទាក់ទ្រាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់ (លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០) អនុញ្ញាតឱ្យក្រសួងបរស្ថានរៀបចំអភិរក្សជាតំបន់បេតិកភណ្ឌជាតិ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។

ល្អាងភ្នំទាក់ទ្រាំងនេះ មានទំហំ ៧៩, ៨២ ហិចតា និងមានចំងាយ៤១គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង។ យេីងអាចធ្វើដំណើរទៅកាន់ភ្នំទាក់ទ្រាំង ដោយចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ៥៧ ទៅដល់សាលារៀនគីឡូ៣៨រួចបត់ស្ដាំ ដែលមានចំងាយ ៣គីឡូម៉ែត្រ ពីថ្នល់ជាតិយើងនឹងទៅដល់ភ្នំទាក់ទ្រាំង ដែលស្ថិតនៅ ក្នុងភូមិគីឡូ៣៨ ឃុំត្រែងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post