យោងតាមការស្រាវជ្រាវចុងក្រោយពីCounterpoint Research Market Monitor Q1 2020 បានអោយដឹងថាrealmeឈរនៅចំណាត់ថ្នាក់លេខ៤ នៅប្រទេសកម្ពុជាជាមួយនឹងការកើនឡើងចំនួន២៥២%ប្រៀបធៀបនឹងកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ៥ នៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការកើនឡើងចំនួន១៧៣%ប្រៀបធៀបនឹងកាលពីឆ្នាំមុន ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។
នៅឆ្នាំ២០២០គិតត្រឹមត្រីមាសទី១ ជាមួយនឹងការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ការនាំចេញស្មាតហ្វូនទៅក្រៅប្រទេសបានធ្លាក់ចុះ១១% បើធៀបជាមួយនឹងត្រីមាសទី១ ក្នុងឆ្នាំ២០១៩។ ផ្ទុយទៅវិញrealmeគឺជាម៉ាកមួយក្នុងចំណោមម៉ាកធំៗ ដែលសម្រេចបាននៅកំណើនលក់របស់ខ្លួន។ យោងតាមការស្រាវជ្រាវបានបង្ហាញថាrealmeនៅប្រទេសថៃ និងប្រទេសកម្ពុជាស្ថិតនៅលំដាប់កំពូលទី៤ ដោយមានអត្រាកំណើនចំនួន ១១៦%និង ២៥២%បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌូនេស៊ី (កំណើនចំនួន១០៥%ប្រៀបធៀបនឹងឆ្នាំមុន) ហ្វីលីពីន (កំណើនចំនួន១៨០០%ប្រៀបធៀបនឹងឆ្នាំមុន) វៀតណាម (កំណើនចំនួន៩២%ប្រៀបធៀបនឹងឆ្នាំមុន) និងមីយ៉ាន់ម៉ា (កំណើនចំនួន៣៥០%ប្រៀបធៀបនឹងឆ្នាំមុន) ជាប់ចំណាត់ថ្នាក់កំពូលទី៥ ។
Source: Counterpoint: realme timeline for key SEA markets
នៅទូទាំងពិភពលោកគិតត្រីមាសទី១ ឆ្នាំ២០២០ realmeបានសំរេចនូវការរីកចម្រើនរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ៧ ដោយនៅតែរក្សាបាននូវយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតជាមួយអ្នកប្រើប្រាស់ ចំនួន៣៥លាននាក់នៅទូទាំងពិភពលោក។ realme បានចូលទៅទីផ្សារចំនួន២៧ប្រទេស និងតំបន់។
ឥរិយាបទនៃការកំណត់ទិសដៅរបស់ម៉ាកយីហោនិងគំនិតទីផ្សារបែបច្នៃប្រឌិត
ក្រោយពីC2បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមកrealmeបានបញ្ចេញនូវស្មាតហ្វូនកាមេរ៉ា៤គ្រាប់ជាបន្តបន្ទាប់គឺrealme 5 និងrealme 5Pro , ស្មាតហ្វូនកំរិតថវិកាC3និង6iដែលជាស្មាតហ្វូនសាកសមសម្រាប់លេងហ្គេមនិងរចនាឡើងសម្រាប់យុវវ័យ រួមទាំងrealme 6និង6Proដែលមានអេក្រង់90Hzនិងមានគ្រឿងបំពាក់ស្ទើរតែដូចនឹងទូរស័ព្ទFlagship សម្រាប់បំពេញនូវតម្រូវការរបស់អ្នកទាំងអស់គ្នា។ទោះបីជាផ្តល់នូវផលិតផលបច្ចេកវិទ្យាទាន់សម័យដល់ទីផ្សារកម្ពុជាក៏ដោយ ក៏realmeបានព្យាយាមរកវិធីជាច្រើនដើម្បីបង្ហាញពីមហិច្ឆិតានៃការក្លាយជាម៉ាកដែលយល់ច្បាស់ពីយុវវ័យបំផុត។ ច្បាស់ណាស់មកទល់ពេលនេះយើងអាចមើលឃើញrealmeនៅក្នុងប្រទេសកម្ពុជាបានយកតារាល្បីឈ្មោះលោកG-devith មកធ្វើជាBA និងបានសហការជាមួយហ្គេមដែលកំពុងពេញនិយមក្នុងសង្គមយុវវ័យMLBB ហើយសព្វថ្ងៃនេះយើងអាចមើលឃើញrealmeកំពុងតែនាំមកនូវការប្រកួតហ្គេមស៊េរីថ្មីមួយទៀតដល់យុវជន៖ ការប្រកួតMLBB និងការប្រកួតPUBG ។ សកម្មភាពទាំងអស់នេះមានគោលបំណងចង់ជ្រួតជ្រាបចូលទៅក្នុងទីផ្សារយុវវ័យឱ្យកាន់តែស៊ីជម្រៅ។ នេះអាចជាមូលហេតុមួយដែលrealmeអាចរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា។
ទោះបីជាមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងត្រីមាសទី១ ឆ្នាំ២០២០ ក៏ដោយ ក៏realmeកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីដោយបង្ហាញពី “ល្បឿនរីកលូតលាស់លឿនបំផុត” ជាមួយនឹងអត្រាកំណើនដែលប្រៀបធៀបទៅនឹងកាលពីឆ្នាំមុននៅក្នុងទីផ្សារសំខាន់ៗ។
ចាំមើលថាយុទ្ធសាស្ត្រអ្វីដែលrealmeអាចនឹងប្រើនៅជំហានបន្ទាប់ ដើម្បីពង្រឹងជំហររបស់ខ្លួន។