header ads

Sponsor

(ភ្នំពេញ) – ប្រធាន​ការិយាល័យ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រួមជាមួយ​បក្ខ​ពួក​ម្នាក់ទៀត​ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយពេល​នោះ​សមត្ថកិច្ច​ក៏បាន​ដកហូត​បាន​គ្រឿងញៀន​ជាង២គីឡូក្រាម​ ផង​ដែរ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់​ថា ទី១៖ ឈ្មោះ ឈុន សុមេធា តួនាទី​ជា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ។​ទី២៖ ឈ្មោះ កេន ចាន់​រី ភេទ​ស្រី ភូមិ​គោកដូង ឃុំ​ពេជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ។

ក្រោយ​ឃាត់ខ្លួន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ពន្លា​តដែនដី ដោយ​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ បន្ដ​ទៅ​ឆែ​រឆេរ​ទីតាំង​ពីរ​កន្លែង​ទៀត ដោយ​មួយ​ទីតាំងនៅ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​រក​ឃើញ​ផ្លាក​លេខ​ម៉ូតូ​ចំនួន៣ និង​ទីតាំង​ទីពីរ​នៅផ្ទះ​របស់​សង្ស័យ​ផ្ទាល់​តែម្ដង ក្នុង​ស្រុក​អង្គរ​បូរី រក​ឃើញ​អាវុធ​ខ្លី​អត់ច្បាប់ ២ដើម កញ្ឆា​មួយចំនួន និង​ប្រដាក់​ថ្លឹង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ។

ពាក់ព័ន្ធនឹងករណីនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធថែមទៀតចំពោះករណីនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post