header ads

Sponsor

ទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្តិភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបញ្ជាក់ថា ចាប់ពីទី១ដល់ថ្ងៃទី៤ខែមិថុនានេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៧នាក់ គឺកើនឡើង ៦នាក់បើធៀបរយៈពេលដូចគ្នាខែឧសភា។

រយៈពេល៤ថ្ងៃនៃខែមិថុនានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣១លើក បណ្តាលឱ្យមានអ្នកស្លាប់១៧នាក់ របួសធ្ងន់ ៣៤នាក់ របួសស្រាល២៥នាក់ ខណៈខែឧសភាវិញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៣លើក បណ្ដាលឲ្យមានមនុស្សស្លាប់១១នាក់ របួសធ្ងន់ ១៩នាក់ របួសស្រាល ៩នាក់។

សូមបញ្ជាក់ថា រយៈពេល១ខែក្នុងខែឧសភាឆ្នាំ២០២០ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post