header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ពលរដ្ឋវៀតណាមអាចចូលកម្ពុជាវិញធម្មតា ក្រោយរដ្ឋាភិបាលកម្ពុជា ដកការសម្រេចផ្អាកការចេញចូលជាបណ្ដោះអាសន្នរវាងភាគីទាំងពីរ កាលពីថ្ងៃទី១៨ មីនាកន្លងមក ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លិខិតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពលរដ្ឋវៀតណាម ជាពិសេសអ្នកបច្ចេកទេស អ្នកវិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងទៀត អាចទទួលបានទិដ្ឋការផ្សេងៗ លើកលែងតែទិដ្ឋការទេសចរណ៍ ។ បើតាមលិខិតដដែល ពលរដ្ឋវៀតណាមចូលមកកម្ពុជា ត្រូវអនុវត្តតាមវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕

សេចក្ដីប្រកាស
ច្រកព្រំដែន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post