ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។
ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ១០៦នាក់ ស្រី ៤៥នាក់ កុមារ ០៧នាក់។
នៅរសៀលថ្ងៃដដែលនេះដែរ ពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៦៣នាក់ ស្រី ៣១នាក់ និងពលរដ្ឋថៃចាកចេញ មានចំនួន ០៤នាក់ ស្រី ០២នាក់ មានឯកសារចេញពីស្ថានទូតថៃ និងលិខិតបញ្ជាក់សុខភាព៕