header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

អ្នកស្រាវជ្រាវបានរកឃើញប្រភេទជំងឺគ្រុនផ្ដាសាយជ្រូកថ្មីមួយ ដែលមានសមត្ថភាពក្លាយជាជំងឺរាតត្បាតនិងឆ្លងមកមនុស្សនាពេលខាងមុខ។ នេះបើតាមទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិកចុះផ្សាយនៅថ្ងៃច័ន្ទទី២៩មិថុនា។

ជំងឺគ្រុនផ្ដាសាយជ្រូកថ្មីនេះត្រូវបានគេដាក់ឈ្មោះថា G9 ដែលមានហ្សែនកើតចេញពីជំងឺផ្ដាសាយជ្រូកH1N1 ដែលបានបង្កឲ្យមានការរាតត្បាតមួយកាលពីឆ្នាំ២០០៩។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិនបានអះអាងថា ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះ មានគ្រោះថ្នាក់ខ្លាំងដោយសារវាបានប្រែប្រួលយ៉ាងលឿនដើម្បីឆ្លងមកមនុស្ស។

ការរកឃើញនេះ បន្ទាប់ពីអ្នកស្រាវជ្រាវបានយកសំណាកចំនួន៣ម៉ឺនចេញពីច្រមុះសត្វជ្រូក ដែលស្ថិតនៅតាមកន្លែងសម្លាប់សត្វជ្រូកក្នុងខេត្តចំនួន១០ក្នុងប្រទេសចិននិងនៅក្នុងមន្ទីរពេទ្យសត្វមួយ ដើម្បីយកសិក្សាអំពីវីរុសផ្ដាសាយជ្រូក។

ប្រភព៖ South China Morning Post

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post