header ads

Sponsor

តាកែវ ៖ បើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ យ៉ុង ប៊ុ​នយ៉ុន អធិការ​នគរបាល​ស្រុក​អង្គរ​បូរីថ្មី បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកបាន​បញ្ជា​កម្លាំង​ពិសេស ចុះទៅ​ធ្វើការ​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែងជល់មាន់​នៅ​តាម​ទួល​នានា យ៉ាង​អនាធិបតេយ្យ​តាម​បណ្ដឹង​របស់ពលរដ្ឋ។

លោកអធិការស្រុកអង្គរបូរី បានថ្លែងថា ក្រុម​អ្នកលេង​ជល់ មាន់​ហាក់ដូចជា​មានការ​ប្រុង​ប្រយ័ត្នខ្ពស់ ដោយ​កម្លាំង​មិនទាន់​និង​ទៅដល់​គោលដៅ​ផង ពួក​គេ​បាន​នាំគ្នា​រត់​បាតជើង​សព្រាត​គ្រប់​ៗគ្នា គឺ​បានបន្សល់ទុក​នៅតែ​សម្ភារៈ​មួយចំនួន​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក​អធិការ​ស្រុក ក៏សូមថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ រាល់​កិច្ច​សហ​កា​របស់​បងប្អូន​ពលរដ្ឋ​ដែល​បាន​ជួយ​ផ្ដល់​ព័ត៏​មាន​ជូន​ក្រុម​សមត្ថកិច្ច ហើយ​ថា កម្លាំង​សមត្ថកិច្ច​របស់​លោក​នៅតែ​បន្ត​ចុះ​បង្ក្រាប​ទៀត បើសិន​ក្រុម​អ្នកលេង​ជល់មាន់​ទាំងនោះ​នៅតែ​បន្ត។

គួរ​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាបល្បែង​ជល់មាន់​ខាងលើ​ស្ថិតនៅ​ក្នុង​ភូមិ​រកា ឃុំ​បាស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដោយ​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​មួយចំនួន តែ​មិន​មានការ​ឃាត់​ខ្លូន​មនុស្ស​ទេ​ដោយសា​ពួក​គាត់​រត់​ចែកផ្លូវ​គ្នា​អស់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post