header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

និស្សិតបញ្ចប់មហាវិទ្យាល័យ ផ្នែកជលផលមួយរូបរស់នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រកបានប្រាក់ចំណូលជាង២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ តាមរយៈការចញ្ចឹមកង្កែបយកសាច់ និងលក់កូន។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ គឹមឆាវ វ័យ២៦ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប លើកឡើងថា មុនចាប់យករបរចិញ្ចឹមកង្កែបនេះ លោកធ្លាប់បម្រើការជាបុគ្គលិកលក់ចំណីសត្វនៅស្ថាប័នមួយរយ:ពេលមួយឆ្នាំ។ បន្ទាប់ពីទទួលបានបទពិសោធន៍ ពីស្ថាប័នលក់ចំណីសត្វនោះ លោកបានសិក្សាឃើញថា ការចិញ្ចឹមសត្វកង្កែបឆាប់ទទួលបានផល គឺប្រើពេលវេលាតែ៤៥ថ្ងៃប៉ុណ្ណោះ។ គិតមកដល់ពេលនេះ មានរយ:ពេល៣ឆ្នាំមកហើយ ដែលលោកបានចាប់យករបរចិញ្ចឹមកង្កែបយកសាច់ និងកូនលក់។

ទោះបីពិភពលោក បន្តអូសបន្លាយដោយវិបត្តិជំងឺកូវីដ-១៩ របរចិញ្ចឹមកង្កែបរបស់ លោក ហាក់មិនមានផលប៉ះពាល់អ្វីឡើយ។ លោកបង្ហាញថា កង្កែបសាច់ក្នុងមួយគីឡូក្រាម មានតម្លៃ៧ពាន់រៀល ចំណែកលក់កូនវិញ ក្នុងមួយក្បាល លោកលក់ក្នុងតម្លៃ២០០រៀល ទៅ៣០០រៀលតាមទំហំតូច ឬធំ។ ភាពខុសគ្នា មុនវិបត្តិជំងឺកូវីដ១៩ លោកលក់កង្កែបសាច់បានច្រើនជាងលក់កូន ប៉ុន្តែក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ លោកលក់កូនកង្កែប បានច្រើនជាងសាច់វិញម្ដង។ បច្ចុប្បន្ន លោកាមានអាងចិញ្ចឹមកង្កែបសរុបចំនួន៣០ ហើយជាមធ្យមអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងមួយខែ លោករកចំណូលបានជាង២ពាន់ដុល្លារអាមេរិកដែរ ។

ម្ចាស់កសិដ្ឋានរូបនេះ បញ្ជាក់ថា ចំពោះវិធីសាស្ត្រចិញ្ចឹមកង្កែបមានច្រើនប្រភេទទៅតាមធនធាន កន្លងមកលោកបានណែនាំពីវិធីសាស្ត្រចិញ្ចឹមកង្កែបដល់អតិថិជន ដែលបានទិញកូនកង្កែបទៅ ដោយមិនគិតថ្លៃឡើយ។ តាមបទពិសោធន៍ របស់លោក ការចិញ្ចឹមនៅក្នុងអាងស៊ីម៉ង់ត៍ មានប្រសិទ្ធិភាពជាង ងាយស្រួលចិញ្ចឹម ព្រមទាំងអាចប្រើការបានយូរអង្វែងទៅមុខទៀតផង៕

អត្ថបទ និង រូបភាព: លោក បូ សាវី

យុវជនគង់ គឹមឆាវ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post