សង្គម
អាម៉ាប៉ាប៉ាញ៉ូស(ខេត្តស្វាយរៀង)៖ សង្ស័យការដេញថ្លៃគម្រោងកែលម្អរផ្លូវដីក្រាលបេតុងអាម៉េមួយខ្សែប្រវែង២០៥ម៉ែត្រ ខុសប្រកតីដោយបែកធ្លាយរឿងចែកទឹកតែគ្នា ដោយក្រុមហ៊ុនចូលទៅដាក់ដេញថ្លៃមាន០៨ក្រុមហ៊ុន ក៏ប៉ុន្តែក្រោយពីដេញថ្លៃក្រៅផ្លូវការនៅខាងក្រៅ ក្រុមហ៊ុនចំនួន០៥ យល់ព្រមមិនដាក់សំណើរដេញថ្លៃទេ ហើយមានតែ០៣ក្រុមហ៊ុន ប៉ុណ្ណោះចូលដាក់សំណើរដេញថ្លៃ ដោយបែកធ្លាយរឿងបែងចែកទឹកតែគ្នាប្តូរមិនដាក់សំណើរដេញថ្លៃ។
ហើយការដាក់ដេញថ្លៃកែលម្អរផ្លូវដីក្រាលបេតុងអាម៉េប្រវែង២០៥ម៉ែត្រនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមក្រុមប្រឹក្សាសង្កាត់ស្វាយតឿបានឲ្យដឹងថា: សង្កាត់ស្វាយតឿ មានគម្រោងដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាម៉េប្រវែង២០៥ម៉ែត្រ ទទឹង០៤ម៉ែត្រកម្រាស់បេតុង០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៨០,៤២៨,៩០០រៀល។ មានក្រុមហ៊ុនមកចុះឈ្មោះចូលរួមដាក់ដេញថ្លៃចំនួន០៨ក្រុមហ៊ុន ជាក់ស្តែងពេលដំណើរការដាក់ដេញថ្លៃគឺមានតែ០៣ក្រុមហ៊ុនប៉ុណ្ណោះដែលចូលដាក់សំណើរដេញថ្លៃនៅសង្កាត់ស្វាយតឿ។
-ទី១,អ្នកចូលដេញថ្លៃទី១,ឈ្មោះលុយ ផានិត តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ ដាក់ដេញថ្លៃ ៨០,១៥៥,០០០រៀល (ថ្លៃទាបអាចទទួលយកបាន)។
-ទី២, ឈ្មោះសាន មុនីឧត្តម ក្រុមហ៊ុនសាន មុនី ដាក់ដេញថ្លៃ ៨០,៣៦០,០០០រៀល(ថ្លៃខ្ពស់មិនអាចទទួលយកបាន)។
-ទី៣,ឈ្មោះអ៊ុន វីរៈ តំណាងក្រុមហ៊ុនថេង វណ្ណៈថេ ៦៦៦ ដាក់ដេញថ្លៃ ៨០,២៥៧,៥០០រៀល(ថ្លៃខ្ពស់មិនអាចទទួលយកបាន)។ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនសុគន្ធសម្បត្តិដែលដាក់តម្លៃទាប ៨០,១៥៥,០០០រៀល។
ក៏ប៉ុន្តែបើតាមអ្នកសង្កេតការសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា: សង្ស័យការដេញថ្លៃនេះខុសប្រកតី ដោយឃើញមានបែងចែកប្រាក់ថ្លៃទឹកតែគ្នាជាមួយក្រុមហ៊ុន ដែលមិនទទួលបានគម្រោងក្នុង១ក្រុមហ៊ុន២លានរៀល ដោយបែងចែកលុយគ្នានៅខាងមុខសាលាសង្កាត់តែម្តង ៕