header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ដល់មន្ទីរកសិកម្មរាជធានី ខេត្ត ទាំងអស់ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល ការកាប់រានដុត និងឈូសឆាយដៃព្រៃ តាមគ្រប់រូបភាព។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា សកម្មភាពប្រព្រឹត្តបទល្មើស ពាក់ព័ន្ធ និងនេសាទខុសច្បាប់ ការកាប់រានដីព្រៃ និងព្រៃលិចទឹក ការដឹកជញ្ជូនផល និងអនុផលព្រៃឈើ និងការកាប់រានឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពបទល្មើសទាំងនោះ បានកើតឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជាពិសេសធានធានដែលកំពុងប្រឈម និងងាយផុតពូជ ក្នុងប្រទេសកម្ពុជា។

លោក វេង សាខុន បានបន្តទៀតថា ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រងនូវធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើ និងជលផលឲ្យបានគង់វង្ស មន្ទីរកសិកម្មរាជធានី ខេត្ត ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសទាំងនោះ តាមគ្រប់រូបភាព អោយបានតឹងរឹងបំផុត និងអោយមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលការណ៏រាជរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post