header ads

Sponsor

ព្រះសីហនុ៖ អ្នកទេសចរដែលមកលំហែកាយនៅខេត្តព្រះសីហនុ មិនចាំបាច់ជួលកន្លែង អង្គុយកម្សាន្តនៅតាមបណ្តោយឆ្នេរសមុទ្រដូចមុននោះទេ បន្ទាប់ពីមានការរៀបចំតំបន់ឆ្នេរទាំងអស់សារជាថ្មីនៅក្នុងខេត្តនេះ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដព្រះសីហនុ» កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

លោក គួច ចំរើន បានអះអាថា ការដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចចិត្តធ្វើបែបនេះ គឺដោយ សារមានមតិរិះគន់ពីសំណាក់អ្នកទេសចរ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុនេះ ដែលបង្កក្តីលំបាកកន្លងមក ដោយតាមបណ្តោយឆ្នេរសាធារណ ត្រូវបានប្រើប្រាស់ដោយឯកជន ពោលគឺមានការប្រកបអាជីវកម្មនៅតាមបណ្តោយឆ្នេរ។

លោកបន្តថា បន្ទាប់ពីពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធ គណៈកម្មការជាតិរៀបចំឆ្នេរសមុទ្រ បានសម្រេចរៀបចំតំបន់ឆ្នេរសាធារណនៅខេត្តព្រះសីហនុសារជាថ្មី។ ឆ្នេរនេះ មានប្រវែង៩២០០ម៉ែត្រ គិតចាប់ពីឆ្នេរអូត្រេះទៅដល់ឆ្នេរជ្រលងម៉ៅ ត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដោយមិនត្រូវបានប្រើប្រាស់ដោឯកជនទៀតនោះទេ។

លោក គួច ចំរើន បានបញ្ជាក់បែបនេះថា៖« ពីមុនមានការបង់សេវាកម្មកន្លែងអង្គុយសម្រាកក្នុងតូបតាមបណ្តោយឆ្នេរ ឥលូវមិនមានការបង់សេវាកម្មទាំងនោះទៀតទេ ដែលកត្តាទាំងនេះ និងជួយ សម្រួលដល់អ្នកទេសចរជាតិ និងអន្តរជាតិឲ្យមានភាពងាយស្រួលជាងមុន»។

បើតាមលោកអភិបាលខេត្តរូបនេះ បច្ចុប្បន្នខេត្តព្រះសីហនុមានបន្ទប់សម្រាប់ជួលស្នាក់នៅ គិតចាប់ពីបន្ទាប់ជួលធម្មតា រហូតដល់សណ្ឋាគារផ្កាយប្រាំ មានប្រមាណជាង១២០០ បន្ទប់ និងការកសាងផ្លូវចំនួន៣៤ខ្សែ សម្រាប់តភ្ជាប់តំបន់ឆ្នេរក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត និងជាកន្លែងទេសចរណ៏ដ៏មានសក្តានុពលនាពេលអនាគតដ៏ខ្លីផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post