header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យ ឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២ «ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ចេញដោយចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានចាប់ខ្លួនថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៤៦ នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ជនសង្ស័យ
ដីការចាប់ខ្លួន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post