header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អាជីវករមួយចំនួន ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មច្រកឡែម ឬដូង ព្រំដែន​កម្ពុជា-ថៃ បានរអ៊ូរទាំថា ពួកគាត់កំពុងមានបញ្ហាជីវភាព ព្រោះអាជ្ញាធរ​មិនអនុញ្ញា​ត​ឲ្យចូល​ទៅលក់ដូរដូចមុន។ នេះបើតាមការបញ្ជាក់ប្រាប់របស់អាជីវករនៅព្រឹកថ្ងៃទី ២៧ ខែមិថុនានេះ។

អាជីវករបាននិយាយប្រាប់សារព័ត៌មានខ្មែរណាស់តាមរយៈសារអេឡិចត្រូនិចដូច្នេះថា« អ្វីដែលចង់ឲ្យអាជ្ញាធរជួយសំខាន់បំផុតគឺជួយសម្រួលតាមព្រំដែននឹងតែម្តង ព្រោះរាល់អាជីវករ និងពលករ គឺវេទនាណាស់ មិនមានលុយក្នុងខ្លួនទេ ព្រោះ​បិទតាំង​ពីខែបីរហូតដល់ឥឡូវ ហើយពេលនេះក៏បន្តបិទទៀត ចំណែកធានា​គារមិន​សម្រាកឲ្យយើងទេដោយគ្រាន់តែសុំពន្យាពេលក៏មិនបាន ទាំងការជួលបន្ទប់ ជួលតូប​ក៏គេអត់យោគយល់ដែរ ដោយឡែកយើងត្រូវចំណាយការចាយវាយរាល់ថ្ងៃ បើនៅ​តែបែបនេះគឺមានស្លាប់។ ចំណែកពលករក៏ដូចគ្នា ខ្លះត្រូវចូលទៅធ្វើការ ដើម្បីយក​ប្រាក់កម្រៃផ្តល់ទៅគ្រួសារដើម្បីផ្គត់ផ្គង់ជីវភាព ហើយពេល​ស្ថានភាពចឹង​ទៅ គឺវេទនាដូចគ្នា»។

អាជីវករ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានសំណូមពរដល់អាជ្ញាធរកម្ពុជា ជួយដោះ​ស្រាយ និងសម្រួលជាមួយអាជ្ញាធរថៃជាបន្ទាន់ ឲ្យពួកគាត់អាច​ចូលលក់​ដូរបានវិញ ដើម្បីជួយដល់ជីវភាពពួកគាត់ ដែលកំពុងជួបការ​លំបាកខ្លាំង​នាពេលសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជា ថៃ បានបិទច្រកព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ១៩ ចាប់តាំងពីអំឡុងខែ មិនាមកម្លេះ។

ទោះយ៉ាងណាអាជីវករ បានអះអាងថា ទំនិញថៃ នៅតែបន្តដឹកចូលកម្ពុជា តាមច្រក​ឡែម​នេះ ធម្មតា ប៉ុន្តែអាជ្ញាធរថៃ មិនអនុញ្ញាតឲ្យអាជីវករខ្មែរចូល​លក់ដូរក្នុងទឹក​ដីថៃនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post