header ads

Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

នៅមានប្រិយមិត្តជាច្រើនដែលកំពុងតែមានចម្ងល់ ទាក់ទងនឹងការទិញលំនៅដ្ឋាន ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលប្រកាស ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ អ្នកខ្លះ ត្រូវបង់ពន្ធប្រថាប់ត្រាជាធម្មតា ខណៈអ្នកខ្លះទៀតត្រូវបានលើកលែងពន្ធប្រថាប់ត្រា។

ដើម្បីកាន់តែទទួលបាននូវភាពច្បាស់លាស់ នៃការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យ (លំនៅស្ថានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ប្រាំពីរម៉ឺនដុល្លារនោះគឺ ៖ 

ទី១ លោកអ្នកត្រូវតែជាអ្នកទិញលំនៅដ្ឋានដែលមានតម្លៃ ស្មើ ឬទាបជាង ៧ម៉ឺន

ទី២ លោកអ្នកត្រូវតែជាអ្នកទិញ និងមកធ្វើការបង់ពន្ធអំឡុងពេល ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ 

ទី៣ លោកអ្នកទិញលំនៅដ្ឋានពី ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលធ្វើការចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបានចុះបញ្ជឺពន្ធដារត្រឹមត្រូវ។

លោកអ្នកអាចសួរខាងក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ឬបុរីដែលលោកអ្នកបានទិញ មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបានចេញជូនដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែរឬទេ។ 

អាជ្ញាប័ណ្ណគំរូ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post