header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កម្ពុជា ជាប្រទេសដែលនាំចេញកង់ធំជាងគេមួយនៅលើពិភពលោក ដោយក្នុងរយៈ​ពេលប្រាំខែឆ្នាំ២០២០ កង់ចំនួន ៨៧៦.៦១២(ជិត៩សែន) គ្រឿង ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារបរទេស កើនឡើងប្រមាណ ១៩ ភាគរយ បើប្រៀបធៀបទៅ​នឹងរយៈ​ពេលដូចគ្នា កាលពីឆ្នាំមុន ។

យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់មានតម្លៃសរុបជាង ១៩៧ លានដុល្លារអាមេរិក កើនឡើង ២៦ ភាគរយ ហើយទីផ្សារធំបំផុតសម្រាប់កង់កម្ពុជា គឺសហគមន៍អឺរ៉ុប បន្ទាប់មកគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ។

ប្រភពដដែលបានឱ្យដឹងថា កង់ចំនួនជិត ៥សែនគ្រឿង ដែលមានតម្លៃ ១១៩ លាន​ដុល្លារអាមេរិក ត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងជាង​២សែន​គ្រឿង ទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃសរុប ៤៤ លានដុល្លារ ។

ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេសបាននាំចូលកង់ពីកម្ពុជាចំនួនជាង ១សែនគ្រឿង ស្មើនឹង ២៥ លានដុល្លារអាមេរិក ខណៈដែលជប៉ុនទិញ ៣៣៨ គ្រឿង ស្មើនឹងជាង ៩ម៉ឺនដុល្លារ ហើយកង់ចំនួនជាង ៣ម៉ឺនគ្រឿងផ្សេងទៀត ស្មើនឹងជាង ៨ លានដុល្លារ ត្រូវបាននាំចេញទៅទីផ្សារដទៃទៀត ។

វិស័យតម្លើងកង់នៅកម្ពុជា បាននិងកំពុងទាក់ទាញទាំងក្រុមហ៊ុនផលិតកង់ និងរោង​ចក្រផលិតគ្រឿងបន្លាស់ធំៗ ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសនៅ​តំបន់សេដ្ឋកិច្ច​ពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង។

កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញកង់ ដែលមានតម្លៃសរុប ៤១៨ លានដុ​ល្លារ ទៅកាន់ទីផ្សារបរទេស កើនលើសតួលេខឆ្នាំ២០១៨ ដែលមានតម្លៃត្រឹមតែ ៣៣១ លានដុល្លារប៉ុណ្ណោះ ៕ AKP

រោងចក្រផលិតកង់
រោងចក្រផលិតកង់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post