header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឬស្សីត្រឹប ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវដោយយកទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត ឲ្យទៅជាគម្របព្រៃឈើដែលមានពូជឈើគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម និងប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍៣ ប្រភេទ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍ សិប្បនិម្មិត តែយ៉ាងសកម្មភាពកាប់ឈើនៅតែមានជាបន្តបន្ទាប់។

នេះបើយោងតាម លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងនៅលើបណ្ដាញសង្គមរបស់លោក ដោយរៀបរាប់ឲ្យដឹងថា ៖«ថ្ងៃចន្ទ ទី២៩នេះ យើងបានដើរល្បាតព្រៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងនៅតែឃើញមានសកម្មភាពកាប់ឈើជាបន្តបន្ទាប់។ ចំណែកកូនឈើដែលយើងបានដាំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០កន្លងមកនោះមានការលូតលាស់ល្អ»។

សំណេរទាំងស្រុង

គួរជម្រាបថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ បើគិតមកដល់ពេលនេះឧទ្យានមានអាយុកាលជាង៤ឆ្នាំហើយ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃកេរដំណែលប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបំរើឲ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៍ ប្រវត្តិសាស្រ្តនិងទេសចរណ៍យ៉ាងប្រសើរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post