header ads

Sponsor

ខេត្តរតនគិរី ៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះ បានស្ពាយម៉ាស៊ីនទៅស៊ីឈ្នួលកាត់ស្មៅឲ្យគេនៅចំការមួយកន្លែង កាលពីវេលាម៉ោងប្រហែល ៤,០០នាទី ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិកាមែនតូច ឃុំសាមគ្គី ស្រុកូរជុំ ខេត្តរតនគិរី។

បុរសម្នាក់បានស្លាប់ដោយសារផ្លែឡាមកាត់ស្មៅបាក់ខ្ទាតមកត្រូវ បុរសដែលស្លាប់ក្នុងហេតុការនេះ មានឈ្មោះ យ៉ែក ហឿន អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានលំនៅភូមិ,ឃុំ កើតហេតុខាងលើ។

យោងតាមការឲ្យដឹងពីអធិការនគរបាលស្រុកអូរជុំថា ជនរងគ្រោះ បានទៅកាត់ស្មៅស៊ីឈ្នូលឲ្យឈ្មោះ ភើន ប្លាន់នៅភូមិជាមួយគ្នា នៅចំការខាងជើង ភូមិការម៉ែនតូច ចម្ងាយប្រហែល ៣គីឡូម៉ែត្រ គ្រាដែលគាត់កំពង់កាត់ស្មៅស្រាប់តែឡាមម៉ាស៊ីនកាត់ស្មៅប៉ះថ្ម បណ្ណាលឲ្យបាក់ផ្លែឡាមមួយកំណាត់ហោះត្រូវចំក្បាលពីខាងមុខលើថ្ងាស់ ធ្វើឲ្យគាត់ដួលស្លាប់តែម្តង។

បន្ទាប់ពីទទួលបានដំណឹងហេតុការនេះភ្លាម កម្លាំងអធិការនគរបាលស្រុក ក៏បានចុះស្រាវជ្រាវភ្លាមដល់កន្លែងកើតហេតុ ព្រមទាំងសាកសួរបំភ្លីជុំវិញលើហេតុការណ៍ករណីនេះ ហើយសណ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្លែឡាមម៉ាស៊ីកាត់ស្មៅនោះពិតប្រាកដមែន ហើយសមត្ថកិច្ច ក៏បានធ្វេីកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារដេីម្បីទៅធ្វេីបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post