header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងធនធានទឹក បានប្រកាសថា ជ្រលសម្ពាធទាប មានខ្យល់មូសុងពីទិសនិរតីបក់ក្នុងកម្រិតបង្គួរគ្របដណ្ដប់លើកម្ពុជា នឹងអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅតំបន់មួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។

តាមការព្យការណ៍ស្ថានភាពនេះ ចាប់ពីថ្ងៃទី ២៤-៣០ ខែមិថុនា តំបន់មួយចំនួនមានអាកាសធាតុដូចខាងក្រោម៖

បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិចទៅបង្គួរ ហើយផ្នែកខ្លះនៃភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើតជាប់វៀតណាម មានភ្លៀងធ្លាក់ខ្លាំង។ ក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C ។

ចំណែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ដែលមានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C។

រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួចទៅបង្គួរ ហើយសីតុណ្ហភាពអប្បបរមា មានពី២៦-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។  

ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

សេចក្ដីប្រកាសព័ត៌មាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post