header ads

Sponsor

ខេត្ត​បាត់ដំបង៖ នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក​ នៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ មានករណីផ្ទុះមីនតោន។ ជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស​ អាយុ ៣៥ឆ្នាំ​ ជាប្រជាពលរដ្ឋរស់នៅភូមិឧកញ្ញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលភ្ជួរដីស្រែនៅចំណុចកើតហេតុខាងលើ ហើយក៏បានភ្ជួរចំមីនតោន បណ្តាលអោយរងរបួសធ្ងន់ដាច់ជើងខាងឆ្វេងលើក្បាលជង្គង់ បញ្ជូនទៅមន្ទីរពេទ្យ។

អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់កុំចូលទៅតំបន់ណាដែលសង្ស័យថាមានមីន និងគ្រាប់មិនទាន់ផ្ទុះ នៅពេលឃើញមីន​ និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ប្រភព៖អាជ្ញាធរមីន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post