header ads

Sponsor

បន្ថែមពីការបកស្រាយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានបំភ្លឺយ៉ាងក្បោះក្បាយថា ការទិញ​រថយន្តយោធាចំនួន ២៩០គ្រឿងនោះគឺបញ្ជាទិញតាំងពីខែមិថុនាឆ្នាំមុនមកម្លេះ ហើយមិនបានប្រើថវិការរដ្ឋដើម្បីទិញនោះទេ។

សម្តេចតេជោ បានលើកឡើងថា រថយន្តយោធា​ទាំង២៩០គ្រឿងដែលមានតម្លៃជាង២០លាន​ដុល្លានោះ គឺជាថវិការដែលប្រមូលបានមកពីសប្បុរសជននានា មិនមែនយកថវិការរដ្ឋទៅទិញនោះទេ។ ម្យ៉ាងវិញទៀតរថយន្តនោះត្រូវបានបញ្ជារទិញតាំងពីខែមិថុនាឆ្នាំ ២០១៩ ហើយត្រូវមកដល់កម្ពុជានៅខែកុម្ភៈ តែដោយសារតែការផ្ទុះជំងឺខូវិដ ១៩ ទើបការបញ្ជូនទើបមកដល់នៅខែនេះ។

សម្តេចតេជោពន្យល់បន្ថែមថា មូលហេតុដែលនាំអោយឈានទៅដល់ការបញ្ជារទិញរថយន្តយោធាទំនើបមកប្រើប្រាស់ពីព្រោះ កាលគ្រាត្រូវជម្លៀសពលរដ្ឋនៅស្ទឹងត្រែងដែលរងគ្រោះដោយការបាក់ទំនប់នៅប្រទេសឡាវ កាលពីឆ្នាំកន្លងទៅនោះគឺខ្វះមធ្យោបាយសម្រាប់ដឹកជញ្ជូនចេញពីកន្លែងទឹកជំនន់។

សម្តេចតេជោបានបន្តថា រថយន្តយោធាទាំង ២៩០គ្រឿងគឺជាធម្យោបាយដឹកជញ្ជូនសម្រាប់យោធាផង និង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋផង។ ជាក់ស្តែងកន្លងមក ក្រៅពីជួយដឹកជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់ រថយន្តយោធាក៍ធ្លាប់ប្រើសម្រាប់ដឹកពលករដែលសម្រុកមកពីប្រទេសថៃកាលពីឆ្នាំ២០១៤ ទៀតផង ។ ក្រៅពីនេះ កងកម្លាំងយោធាបានចេញមុខជួយសង្គ្រោះនៅពេលបាក់រំលំអគារនៅក្រុងព្រះសីហនុ និង នៅខេត្តកែបជាដើម។

សម្តេចតេជោចាត់ទុកអ្នករិះគន់ចំពោះចំណាត់ការទិញរថយន្តរហូតដល់មានការបង្កើតជាតុមូលពិភាក្សាលើបញ្ហានេះថា តិរិច្ឆាន។

ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា អ្នកដែលមួយថ្ងៃៗនឹកឃើញតែចង្អុលរឿងតំណែងនាយករដ្ឋមន្ត្រីព្រមទំាង​និយាយរិះគន់ដដែលៗ រឿង​ផ្ទេរទៅឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត​ត្រូវបានចាត់ទុកថា​ មិនបានការ​ ហើយ​ប្រសិន​បើរិះគន់នោះ ព្រោះតែចិញ្ចឹមចិត្ត​ចង់បានតំណែងសម្រាប់ខ្លួនឯងវិញ សម្តេចតេជោសង្កត់ធ្ងន់ថា ចាំជាតិក្រោយចុះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post