header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សម្តេចតេជោបានថ្លែងថា មានសំណួរជាច្រើនលើកឡើងថាហេតុអ្វីបានជាត្រូវសាងសង់ព្រលានយន្តនៅក្នុងអំឡុងពេលជំងឺខូវិដ ១៩។ សម្តេចតេជោលើកឡើងថា ពីព្រោះសម្តេចតេជោច្បាស់ថា ខូវិដ ១៩ មិនធ្វើអោយភពផែនដីរលាយនោះទេ ។

សម្តេចតេជោបានបន្តែមថា ព្រលានយន្តហោះត្រូវតែធ្វើតាមផែនការ ហើយក្រុមហ៊ុនសាងសង់មិនបានរងផលប៉ះពាល់ដែលធ្វើអោយក្ស័យធន និង ខ្វះទុនសាងសង់នោះទេ។

សម្តេចតេជោបានបន្ថែមថា ក្រោយពេលព្រលានថ្មីសាងសង់រួច ព្រលានយន្តហោះចាស់នឹងត្រូវប្រើក្នុងគោលដៅមួយចំនួនដូចជា សម្រាប់ជាព្រលានយន្តហោះយោធា សម្រាប់ព្រះមហាក្សត្រនិងថ្នាក់ប្រមុខរដ្ឋ សម្រាប់ការហោះហើផ្ទៃក្នុង សម្រាប់ការដឹកជញ្ជូនទំនិញ និង សម្រាប់ប្រើជាលក្ខណៈឯកជនជាដើម។

សម្តេចបានសង្កត់ធ្ងន់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងមិនត្រូវប្រែក្លាយជាទីក្រុងរណបថ្មី​នោះទេ។

សម្តេចតេជោបានបន្តថា រហូតមកទល់នឹងពេលនេះ មិនទាន់មានក្រុមហ៊ុនវិនិយោគណាមួយនៅកម្ពុជាបានក្ស័យធននោះដែរ ដោយឡែកក្រុមហ៊ុនសាងសង់ព្រលានយន្តហោះក៍មិនបានរងផលប៉ះពាល់ធ្វើអោយខកខានដំណើរការសាងសង់នោះឡើយ។

សម្តេចតេជោបានថ្លែងដូច្នេះនៅក្នុងពេលចុះទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅពេលនេះការសាសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ធានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សម្តេចតេជោសង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។ 

គម្រោងសាងសង់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post