header ads

Sponsor

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល ១០ឆ្នាំចុងក្រោយនេះ ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៩ខែ មិថុនា។

តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាម កំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី ៨ មិថុនា ឆ្នាំ២០២០ គឺសម្រេចនាំស្រូវបានចំនួនសរុបប្រមាណ ៣៨ ៥២៦ តោនដែលផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែងមាន ៣១០.០០០ហិកតា ។

សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមនេះ គឺតាមបណ្តាច្រកមួយចំនួនដូចជា ច្រកខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង ដែលគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ សម្រេចបានចំនួន ៩២១ ០៤៧ តោន ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post