header ads

Sponsor

ភ្នំពេញ៖ បន្ទាប់ពីមហាជន ផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើបទចម្រៀងមួយបទ «កណ្តៀវអូនស្រួយ» ដែលបានបញ្ចេញកាលពីម្សិលមិញនោះ ខណៈនេះក្រុមប្រឹក្សាពិន័យ និងលើកសរសេររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកស្រី ភឿង សកុណា ជាប្រធាន បានកោះហៅម្ចាស់បទនេះ កញ្ញា បរ៉ាម៉ី មកធ្វើការព្រមាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយមិនបង្អង់យូរឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានដ៏រសើបនេះលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថា «នៅព្រឹកនេះ ម្ចាស់បទ «កណ្តៀវអូនស្រួល» បានចូលទៅដោះស្រាយ នៅក្រសួងហើយ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការនោះឡើយ»។

លោក ប៉ុក បូរក្ស បន្តថា «ក្នុងកិច្ចប្រជុំនោះ ក្រុមព្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ និងណែនាំ, ទី២៖ ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣៖ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ, ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post