header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរី ​ ៖ ម្ចាស់​ចំការ​ដំណាំ​ប័​រ ១​កន្លែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដែល​បាន​ធ្វើ​ការដាំដុះ​នូវ​ដំណាំ​ប័​រ​នេះ ​ចំនួន ៤០០ ដើម ​លើ​ផ្ទៃដី​ប្រមាណ ជា ៤ ហិកតា ​ដោយ​ក្នុង ១​ដើម ​ដែល​មាន​អាយុកាល​ចន្លោះ​ពី ៤ ទៅ ៥ ឆ្នាំ គឺ​អាច​ប្រមូល​ផល​បាន​ជាង ​១០០ គីឡូ ក្នុង ១​ដើម ។

នេះបើតាម លោក វ៉ាន់ សោភា បាន​ប្រាប់​ទូរទស្សន៍ BTV អោយ​ដឹង​នៅ​ថ្ងៃទី​២៩ ​ខែមិថុនា​ម្សិលមិញនេះ។

លោកបានឲ្យដឹងថា ការ​ដាំ​ដំណាំ​ប័​រ​នេះ ​គឺ​អាច​ដាំ​បាន ២ ជម្រើស ទី​១ គឺ​អាច​យក​គ្រាប់​ពូជ​មក​ដាំ​ និង​ទី​២ គឺអាច​បំបៅ​មែក​ប័​រ ​ដែល​មាន​ពូជ​ល្អ ​និង​ផ្លែ​ធំ រួម​ទាំង​រសជាតិ​ឆ្ងាញ់ ​យក​មក​ធ្វើ​ការដាំដុះ ដោយ​ប្រើ​តែ​ជីធម្មជាតិ និង​ស្រោច​ទឹក​អោយ​បាន​ដិតដល់​ គឺជា​ការ​ស្រេច​ ដោយ​រយៈពេល​ត្រឹមតែ ​២​ឆ្នាំ​ គឺ​អាច​ទទួលបាន​នូវ​ទិន្នផល​ហើយ ហើយការដាំ​ដំណាំ​ប័​រ​តាម​ការ​ជ្រើសរើស​យក​ពូ​ជ​ល្អ​ មក​ដាំ​ដូចនេះ គឺ​ឆាប់​នឹង​ទទួល​បាន​នូវ​ទិន្នផល​ ដោយ​ក្នុង ១​ដើម ​ដែល​មាន​អាយុកាល​ចន្លោះ​ពី ៤ ទៅ ៥ ឆ្នាំ គឺ​អាច​ប្រមូល​ផល​បាន​ជាង ​១០០ គីឡូ ក្នុង ១​ដើម ។

លោក វ៉ាន់ សោភា បាន​បន្ដថា ដំណាំ​ប័​រ​នេះ បច្ចុប្បន្ន​កំពុង​មាន​តម្រូវ​ខ្លាំង ហើយ​តម្លៃ​ក៏​អាច​លក់​បាន​ទាំង​បោះ​ដុំ ​និង​រាយ​ ក្នុងតម្លៃ​មួយ​សមរម្យ​ផងដែរ ។

លោក វ៉ាន់ សោភា ម្ចាស់​ចំការ​ដំណាំ​ប័​រ

របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តរតនគិរី បាន​បង្ហាញថា ​បច្ចុប្បន្ន​ផ្ទៃដី​ដំណាំ​ប័​រ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​ដាំដុះ​សរុប​មាន​ជាង ៥០​ ហិកតា​នៅ​ទូទាំង​ខេត្តរតនគិរី ​ហើយ​ក្នុងចំណោម ស្រុក ក្រុង ទាំង ៩ នៃ​ខេត្ត ​ដែល​ដំណាំ​ប័​រ​នេះ​ មាន​ការ​ដាំដុះ​ច្រើនជាងគេ ​គឺមាន​ក្រុង​បាន​លុង និង​ស្រុក​បរ​កែវ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post