header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន ១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួយ ដែលមានភារកិច្ចសំខាន់ពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទថ្មី ដោយមានអ្នកជំនាញឯកទេសជាច្រើនចូលរួម ហើយការអនុម័ត ក៏មិនអាចដោយអ្នកឯកទេស តែម្នាក់ ឬពីរនាក់បានទេ។

រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនអនុញ្ញាតឱ្យបញ្ជូនអ្នកឯកទេសតំណាងស្ថាប័ន តែម្នាក់ឬពីរនាក់ ដើម្បីចូលរួមពិភាក្សាពីបច្ចេកសព្ទនៅក្រៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឡើយ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

រាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និង ឯកជន ដែលមានបំណងរៀបចំបញ្ជីបច្ចេកសព្ទដែលពាក់ព័ន្ធនឹងការងាររបស់ស្ថាប័នរបស់ខ្លួន អាចធ្វើការសហការការងារ ដើម្បីពិនិត្យនិងអនុម័ត ដោយអ្នកជំនាញឯកទេសជាច្រើននៃក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។

សេចក្តីជូនដំណឹងនេះ បានប្រកាសជាចំហដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសសន្និសីទកាសែត ស្ដីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

សូមបញ្ជាក់ថាកន្លងមកនេះ ក្រសួងបរិស្ថាន បានបញ្ជូនក្រុមការងារអ្នកជំនាញបរិស្ថាន នាំយកបញ្ជីបច្ចេកសព្ទបរិស្ថាន មកជួបពិភាក្សា និងស្នើឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិនិត្យនិងអនុម័ត។

ប្រភព៖ RAC Media

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post