បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនានា ដោយសារ របបខ្យល់មូសុងពីទិសនិរតី នឹងបក់មកលើកម្ពុជាកម្រិតមធ្យម ចាប់ពីថ្ងៃទី១៧-២៣ ខែមិថុនាឆ្នាំ២០២០នេះ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា ២៤អង្សា-២៦អង្សា និងអតិបរិមា ៣៤អង្សា-៣៦អង្សា ហើយមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះនៅតំបន់វាលទំនាបភាគកណ្តាល និងភាគខាងក្រោម និងអាចមានភ្លៀងថ្លាក់ខ្លាំង ។
សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា ២៣អង្សា-២៦អង្សា និងអតិបរិមាន ៣៣អង្សា-៣៥អង្សា អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ចំណែកនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា ២៥អង្សា-២៧អង្សា និងអតិបរិមា ៣៣អង្សា-៣៥អង្សា ដែលមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលកើតមានជាយថាហេតុ៕