header ads

Sponsor

សិល្បៈ

អាម៉ាប៉ាប៉ាញ៉ូស

បទចម្រៀងនេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក នន់ នរិន្ទ សម្រួលតន្ត្រី​ដោយលោក ទី ធាវី ផលិតដោយបណ្ឌិតសភាកម្ពុជា និងដឹកនាំផលិតដោយ​លោកបណ្ឌិត​សភាចារ្យ សុខ ទូច ហើយឧបត្ថម្ភថវិកាផលិតដោយ លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម៕ បទនេះនឹងឡើងសម្តែងនៅConcert ស្ថានីយ៍ទូរទស្សន៍CTN នៅថ្ងៃអាទិត្យទី២៨ ខែមិថុនា ខាងមុខ ហើយត្រៀមនឹងដាក់Call tune គ្រប់ប្រព័ន្ធទូរស័ព្ទ។
លោក នន់ នរិន្ទ បានថ្លែង៤ចំណុចសំខាន់ៗថា៖ 

-ទី១ មូលហេតុដែលយើងបង្កើតបទចម្រៀង "ញញឹមបាយ័ន" គឺយោងតាមទស្សនៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលលោកចង់បានបទចម្រៀងមួយបទដែលមានស្មារតីខ្មែររួបរួមគ្នា​ ស្រលាញ់គ្នា គាំទ្រគ្នាទៅវិញទៅមក គាំទ្រផលិតខ្មែរ គាំទ្រស្នាដៃបង្កើតរបស់ខ្មែរ ។ល។

-ទី២ បទចម្រៀង "ញញឹមបាយ័ន គឺដើម្បីលើកតម្កើនតម្លៃខ្មែរពីជំនាន់ដើមដែលបរទេសសរសើរពីភាពអង់អាច ភាពក្លាហាន ... ហើយស្នាមញញឹមបាយ័ននឹងជួយឱ្យពលរដ្ឋខ្មែរចងចាំនិងពញាក់អារម្មណ៍ចំពោះចំនងមិត្តភាពរវាងខ្មែរនិងខ្មែរឱ្យមានស្នាមញញឹមទៅវិញទៅមក។

-ទី៣ បទចម្រៀង "ញញឹមបាយ័ន មាន៤ចង្វាក់ផ្សេងគ្នា ដូចជា យីកេរ មហោរី Slow Rock និង Pop Modern គឺដោយសារផ្អែកទៅលើសម័យកាល លំហូរសិល្បៈ ក៏ដូចការប្រែប្រួលទៅតាមសម័យកាល។

-ទី៤ បទនេះចំណាយពេលមួយខែ ដែលធម្មតាបទចម្រៀងមួយបទ រយៈពេលតែ១អាទិត្យឬ២អាទិត្យអាចចេញបានហើយ តែបទនេះយើងកែលម្អច្រើនដង ដោយសារយើងចង់បញ្ចូលឧបករណ៍ខ្មែរបុរាណឱ្យបានច្រើន និងរម្លេចរូបភាពសិល្បៈឱ្យបានច្រើនថែមទៀត...

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post