header ads

Sponsor

​ស្វាយរៀង​៖ អាជ្ញាធរ​ក្រុង​បាវិត បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​អង្គុ​ញ ដឹកនាំ​កម្លាំង​មន្ត្រី​នគបាល​ប៉ុស្តិ៍​រដ្ឋបាល លោក​មេភូមិ និង​ប្រជា​ការពារ ចុះ​រុះរើ​បង្គោល​ថ្ម ដែល​ក្រុម​ជន​ទុច្ចរិត​លួច​បោះ​រំលោភ​យក​ដី​បឹង​ខ្វាង ដែល​ជា​បឹង​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ កាលពី​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នៅ​ចំណុច​បឹង​ខ្វាង​ខាងជើង​ស្ថិតនៅ​ភូមិ​ជ្រៃធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​អង្គុ​ញ បាន​ឲ្យដឹង​ថា បឹង​ខ្វាង​លាតសន្ធឹង​ភ្ជាប់​ជាមួយ​បឹង​ដូន​ទយ​ស្រុក​ចន្ទ្រា មាន​ប្រវែង​ប្រមាណ ២០គីឡូម៉ែត្រ មាន​ទទឹង​ប្រមាណ ១,០០០ម៉ែត្រ និង​បណ្តោយ​ប្រមាណ ២,០០០ម៉ែត្រ​ដែល​មាន​អូរ​នាំ​ទឹក​ចេញពី​ស្រុក​ស្វាយទាប​ចូល​មក​បឹង​ខ្វាង​ហូរ​ទៅ​បឹង​ដូន​ទយ។

បឹង​នេះ មាន​ព្រំប្រទល់​ខាងលិច​ជាប់​ភូមិ​ដើមពោធិ ឃុំ​ស្វាយតាយាន ស្រុក​កំ​ពង់​រោទ៌ ខាងត្បូង មាន​ភូមិ​ស្វាយតាយាន ភូមិ​ព្រៃ​ស្ទៀង ភូមិ​រាម​ជោ ភូមិ​សេ​កជ្រុំ ភូមិ​បាញ់​ចារ្យ ស្រុក​កំ​ពង់​រោទ៌ ខាងជើង និង​ខាងកើត​ភូមិ​ជ្រៃធំ ភូមិ​គោគ​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ ហើយ​បឹង​ដូន​ទយ​ខាងកើត គឺ​ឃុំ​ព្រៃគគីរ​ស្រុក​ចន្រ្ទា ខាងលិច​ឃុំ​សំឡី​ស្រុក​កំ​ពង់​រោទ៌។

បឹង​ទាំងអស់​នេះ គឺ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ស្តារ​ដើម្បី​អភិរក្ស និង​ទប់ទឹក​ទុក​ប្រើ​ប្រាស់​នៅ​រដូ​វប្រាំ​ងដោយសារ​បឹង​នេះ​មាន​វិសាលភាព​ធំ​ដោយមាន​អូរ​នាំ​ទឹក​ចេញពី​ព្រែក​ទន្លេ​វ៉ៃ​គោ និង​អាជ្ញាធរ​ខេត្ត​កំពុង​សាងសង់​ប្រឡាយ​មេ​មួយ​ខ្សែ ចេញពី​ទន្លេ​ដក​ពរ​ស្រុក​រមាសហែក​កាត់​តាម​ស្រុក​រដួល​និង​ស្រុក​ស្វាយទាប​ចូល​មក​បឹង​ខ្វាង​តភ្ជាប់​បឹង​ដូន​ទយ។

ហើយ​តាម​សងខាង​បឹង​ដី​ចំណី​បឹង​មួយចំនួន​គឺ​មាន​ប្រជាពលរដ្ឋ​វាទ​ធ្វើស្រែ​ប្រាំង ដាំ​ឈូក និង​បោះបង្គោល​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយសារ​ដី​មានតម្លៃ​ខ្ពស់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post