header ads

Sponsor

បានឭ 100ដង​ មិនស្មើនឹងបានឃើញ ឬចាប់កាន់ 1ដងនោះគឺ OPPO A31 ពណ៌បៃតង Lake green​ ថ្មី ដែលជាពណ៌តំណាងឲ្យជីវិតរស់រវើកនៃធម្មជាតិ ​បានចេញលក់ហើយជាមួយនឹងស្តុកមានកំណត់ (Limited Edition) ពិតជាស្អាតទាក់ទាញ លេចធ្លោ សាកសមនឹងអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិ​ ថែមទាំងដំណើរការកម្មវិធីកាន់តែលឿនរលូនដោយមាន RAM 4GB និងទំហំផ្ទុកទិន្នន័យធំ 128GB ROM តម្លៃដ៏គាប់ចិត្តត្រឹមតែ​​ ​179$ ​ពិតជាអេម  ។​

មិនត្រឹមតែមានពណ៌ស្រស់ស្អាត OPPO A31 មានគុណសម្បត្តិល្អៗជាច្រើនរួមមាន កាមេរ៉ាក្រោយ 3គ្រាប់ 12MP + 2MP + 2MP មានមុខងារថតរូប Portrait Mode 2.0​​ កាមេរ៉ាមុខទំហំ 8MP​ ជួយឲ្យការថតរូប Selfie ច្បាស់ស្អាត គួបផ្សំនឹងបច្ចេកវិទ្យាជំនួយល្បឿន Game Boost 2.0 សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមតាមស្មាតហ្វូន ពិតជាជាប់ចិត្តមិនខាន រីឯ​​ RAM វិញដល់ទៅ   4GB អាចដំណើរការកម្មវិធី និងហ្គេមច្រើនក៏គ្មានបញ្ហា ឬបារម្ភរឿងគាំងកម្មវិធី ចំណែក ROM ធំដល់ទៅ 128GB លោកអ្នកអាចធ្វើការដោនឡូតកម្មវិធីនានា​ ហ្គេម និងផ្ទុកទិន្នន័យបានកាន់តែច្រើន រួមទាំងចំណុចខ្លឹមៗផ្សេងៗទៀតរួមមាន៖

  1. ថាមពលថ្មធំ 4230mAhប្រើបានយូរ ពេញមួយថ្ងៃស៊ីផុយ
  2. អេក្រង់ធំច្បាស់បែបធម្មជាតិទំហំ 5" HD+បែបតំណក់ទឹកដ៏ទាក់ទាញ
  3. ការរចនាពណ៌បែប 3D Gradient​ ទាក់ភ្នែក
  4. បច្ចេកវិទ្យាស្កេនមុខដោះសោរនិងស្កេនក្រយ៉ៅដៃផ្នែកខាងក្រោយ ងាយនិងមានសុវត្ថិភាព
  5. ប្រព័ន្ធប្រតិបត្តិការ MTK P35 Octa-Core, 2.3GHz
  6. ប្រព័ន្ធដំណើរការ ColorOS 6.1 + Android 9.0
  7. បច្ចេកវិទ្យាជំនួយល្បឿនលេងហ្គេម Game Boost 2.0​

អ្នកដែលធ្លាប់ប្រើ OPPO A31​ ពិតជាដឹងរួចមកហើយជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ផ្ដិតយកការចងចាំដ៏អស្ចារ្យ ថតរូបកាន់តែសម្បូរបែប ពិសេសផ្តល់នូវកម្រិតនៃរូបភាពច្បាស់ល្អ ស្រស់ស្អាតតាមបែបធម្មជាតិ កាន់តែថត កាន់តែជក់ចិត្ត ស្មាតហ្វូនដែលមានគុណភាពលើសពីតម្លៃ ពិតជាមិនខកបំណងឡើយ។ ចំពោះតម្លៃវិញ ក៏ដឹងតែកប់ចិត្ត ដិតបេះដូងគឺត្រឹមតែ 179 ដុល្លារតែប៉ុណ្ណោះ។​​​​ លក្ខណៈពិសេសឡួយចឹង ពណ៌ទាក់ទាញ RAM ក៌ធំ ROM ក៌ធំ តម្លៃទាក់ចិត្តបែបនេះ និងអាចប្រើបានធម្មតាជាមួយនឹង Google Service និងដោនឡូតកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនគិតថ្លៃពី Play Store បើចឹងៗ មិនស្រលាញ់ មិនទាក់ចិត្ត មិនដូរស៊េរី ទើបចម្លែក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post