header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ប្រជាសហគមន៍មូលដ្ឋានម្នាក់ រស់នៅក្នុងស្រុកពូជ្រៃនៃខេត្តមណ្ឌលគិរី បានរាយការណ៍ជូនកំលាំងអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្ត កាលពីថ្ងៃទី ៥ ខែមិថុនា ដោយប្រទះឃើញសត្វឈ្លូសឈ្មោលមួយក្បាល ខ្សោយកម្លាំងខ្លាំង ដែលស្ថិតនៅព្រំប្រទល់ជាប់នឹងតំបន់ព្រៃធម្មជាតិ។

អង្គការ WWF បានផ្សព្វផ្សាយ នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ២០២០ថា បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមការងារជំនាញ បានចុះទៅដល់ទីតាំងផ្ទាល់ ហើយបានទទួលយកសត្វឈ្លូសនោះមកពិនិត្យ ដោយមានការចូលរួមជ្រោមជ្រែងយ៉ាងសកម្មពីអ្នកជំនាញពេទ្យសត្វ មកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្រោយពិនិត្យ និងវិភាគស្ថានភាពសុខភាពរួចហើយ ក្រុមអ្នកជំនាញ បានផ្តល់ការព្យាបាល ផ្តល់អាហារ ផ្ដល់ទឹក និងថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសង្គ្រោះសត្វឈ្លូសនេះ ពីការចុះខ្សោយកម្លាំង ដោយសារខ្សោះជាតិទឹកខ្លាំង និងការរងសំពាធដែលបណ្តាលឲ្យមានកម្រិតស្ត្រេសខ្ពស់ ។

សត្វឈ្លូសឈ្មោលមួយក្បាលតនេះ បន្ទាប់ពីព្យាបាលជាសះស្បើយ ក៏បានព្រលែងឲ្យទៅនៅទីជម្រកធម្មជាតិវិញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងការគាំទ្រដោយអង្គការWWF៕

សត្វឈ្លូស

វីដេអូ

នៅថ្ងៃនេះសត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេព្រលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ...

Posted by WWF-Cambodia on Sunday, June 7, 2020
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post