header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

សត្វផ្សោតធំមួយក្បាលមានទម្ងន់ធ្ងន់យ៉ាងតិចប្រហែល១០០គីឡូ ត្រូវបានគេឃើញងាប់អណ្តែតមកលើឆ្នេរកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩មិថុនា២០២០នេះ។

មន្រ្តីពុំទាន់ដឹងអំពីមូលហេតុដែនសត្វផ្សោតនេះងាប់នៅឡើយទេ អភិបាលខេត្តស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកបានអោយមន្រ្តីជំនាញចុះទៅត្រួតពិនិត្យហើយ ប៉ុន្តែក្រុមការងាររបស់លោកពុំទាន់មានព័ត៌មានអ្វីឆ្លើយតបមកលោកនោះទេ។

លោក សុគន្ធដា បានបញ្ជាក់ថា លោកនឹងផ្ដល់ព័ត៌មានលម្អិតនៅពេលក្រោយ បន្ទាប់ពីក្រុមការងាររបស់លោកផ្ដល់ព័ត៌មានមកឲ្យលោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post