header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នាកំឡុងពាក់កណ្ដាលឆ្នាំ២០២០នេះ មាន​​អាជីវកម្ម ទេសចរណ៍​ជិត៣ពាន់ នៅកម្ពុជា បាន​បិទទ្វារ​ និងខ្លះបានបិទបណ្ដោះអាសន្ន ដោយ​សារផល​ប៉ះពាល់​ពីជំងឺកូវីដ-១៩។

នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត ​បទដ្ឋាន​គតិយុត្តិ​ដាក់ឲ្យ​អនុវត្តន៍​វិធាន​​សុវត្ថិភាព​ទេសចរណ៍​ជំហានទី១ ​សម្រាប់​ដំណាក់​ កាល​វិបត្តិ​ជំងឺកូវីដ-១៩(Covid-19 )និងផែន​ការ​​អនុវត្ត​បន្ត នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា គិតត្រឹម ខែឧសភា ឆ្នាំ២០២០ មាន​អាជីវកម្ម​ទេសចរណ៍ បានបិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមាន​បុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥ ៤០៥នាក់ ត្រូវផ្អាកពីការងារបណ្ដោះអាសន្ន។ ប៉ុន្តែលោករដ្ឋមន្រ្តីលើកឡើងថា សម្រាប់គោលដៅរាជធានីភ្នំពេញ មិនទទួលរងផលប៉ះ​ពាល់ធ្ងន់ធ្ងរ​ខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

លោក រដ្ឋមន្រ្តី មានប្រសាសន៍ថា ​រយៈពេល០៣សប្តាហ៍ នៃខែមិថុនានេះ មាន​ភ្ញៀវទេសចរ​ជាង ៤៥ម៉ឺន​នាក់​ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣​សប្តាហ៍នៃ​ខែ​ឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពី​ចុង​ខែមេសា មកម៉្លេះ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន ៧៧៥ ៧៥០នាក់ ថយចុះ ៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

លោក ថោង ខុន បញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជា​បានបង្ករផលប៉ះ​ពាល់​ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ខណៈ ​ជម្ងឺកូវីដ-១៩ ​នឹងធ្វើឲ្យ​សេដ្ឋកិច្ច​លើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជា នឹង​ថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ កម្ពុជា នៅឆ្នាំ២០២០នេះ កម្ពុជានឹងទទួលភ្ញៀវ​ទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ទៅវិញុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post