header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយ ក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា កំពុងកើនឡើងជាបន្តបន្ទាប់ ជាមួយគ្នានេះដែរក៏មានការរិះគន់ពីសំណាក់អ្នកបើកបរ និងពលរដ្ឋ ដោយសារតែការបើកបរក្នុងល្បឿនលឿនរបស់អ្នកដឹកជញ្ជូនមួយចំនួន។

ទោះបីជាបច្ចុប្បន្ននេះ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ តែអ្នកបើកបរមួយចំនួន នៅតែមិនគោរពច្បាប់ចរាចរណ៍ ខ្វះការប្រុងប្រយ័ត្ន បើកបរព្រហើន និងឆ្លងស្តុបពណ៌ក្រហម យ៉ាងគ្រោះថ្នាក់ជាទីបំផុត ដែលបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារតែការប្រញាប់ដឹកទំនិញជូនអតិថិជន គោលការណ៍របស់ក្រុមហ៊ុន ដែលបានកំណត់ ។

បើកបរទាំងបំពាន

ប្រិយមិត្តធ្លាប់បានជ្រាបហើយ កន្លងមកក៏ធ្លាប់មានអំពើហិង្សាតាមដងផ្លូវដែរ ព្រោះតែការអ្នកបើកបរទាំងនេះ បើកលឿន ហើយសាចទឹកដល់អ្នកដំណើរ ។

ជាចុងក្រោយ ពលរដ្ឋសង្ឃឹមថាគោលការណ៍ក្រុមហ៊ុននឹងមានការកែប្រែ ឬអប់រំដល់អ្នកបើកបរទាំងអស់ ទៀតសោតគឺសាមីខ្លួនត្រូវផ្លាស់ប្តូរនូវឥរិយាបថទាំងនេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃផងដែរ ចូលរូមទាំងអស់គ្នា ដើម្បីកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕

ពលរដ្ឋផ្ទុះការរិះគន់ អ្នកបើកបរក្រុមហ៊ុនដឹកជញ្ជូន ចំពោះការបើកបរលឿន ព្រោះតែប្រញាប់
ពលរដ្ឋផ្ទុះការរិះគន់ អ្នកបើកបរក្រុមហ៊ុនដឹកជញ្ជូន ចំពោះការបើកបរលឿន ព្រោះតែប្រញាប់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post