header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ចំណតរថយន្តក្រោមដី ដែលមានសួនច្បារនៅពីលើ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង សាងសង់រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០នេះ ។

លក្ខណៈពិសេសនៅចំណតរថយន្តនេះ ​ត្រូវបាន​បំពា​ក់​​នូវ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព ស្តង់ដារ​ខ្ពស់ ១០ ចំណុចសំខាន់ៗរួមមាន៖

ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព

ប្រព័ន្ធ​សេន​ស័​រសម្រាប់ចំណតឡាន

ប្រព័ន្ធ​អគ្គិភ័យ

ជណ្តើរយន្ត​ជនពិការ

ប្រព័ន្ធ​ប្រកាសអាសន្ន

ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុ​ស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹក​ទូទៅ និង​បន្ទប់ទឹក​ជនពិការ ប្រព័ន្ធ​បឺត​ផ្សែងរថយន្ត និង​ពេល​ផ្សែង​ពេល​មាន​អគ្គិភ័យ និង​ប្រព័ន្ធ​បូមទឹក​ទំនើបកម្ម​ជាដើម។

គោលបំណងនៃការសាងសង់ចំណតរថយន្តក្រោមដី ធ្វើឡើង​ក្នុង​គោលដៅកាត់បន្ថយ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ ដើម្បី​ចត​រថយន្ត និង​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យ​ស​ណ្តា​ប់​ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។

សូមជម្រាបជូនថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ សហការជារជាមួយក្រុមហ៊ុន OCIC បាន​នឹង​កំពុង​ខិតខំសាងសង​ចំណត​យានយន្ត​ក្រោម​ដី​សរុប​ចំនួន ៤ កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែង​ហើយ ៖

ទី១ នៅក្រោម​សួនច្បារ​ចន្លោះ​វិមាន​កាណាឌីយ៉ា និងអគារវឌ្ឍនកាពីតាល់ ឆ្ពោះទៅកាន់​ផ្សារ​រាត្រី មាត់ទន្លេ ។

ទី ២ នៅក្រោម​សួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុច​ខា​ងលិច​វត្តភ្នំ ចន្លោះ​ស្ថានទូត​អាមេរិក និង​ក្រសួង​សេដ្ឋកិច្ច ហើយ​ចំពោះ ២កន្លែង​ផ្សេងទៀតនៅសួនស្ពាននាគ ក៏​គ្រោង​នឹង​បញ្ច​ប់​កា​រសាងសង​ក្នុងពេល​ឆាប់ៗ​ខាងមុខ៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post