header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

តាមការឲ្យដឹងរបស់អង្កការ អភិរក្សសត្វព្រៃកម្ពុជា (WCS) នៅថ្ងៃទី១៧ ខែមិថុនា ថា ពលរដ្ឋរស់នៅភូមិថ្មី ខេត្ត មណ្ឌលគិរី បានប្រគល់សត្វទោចថ្ពាល់លឿងមួយក្បាលឲ្យមន្ទីរបរិស្ថានដើម្បីពិនិត្យសុខភាព និងដោះលែងចូលព្រៃកែវសីមា វិញ។

WCS បញ្ជាក់ថា មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានយក ទោចថ្ពាល់លឿង មកត្រួតពិនិត្យសុខភាព និងមើលថែទាំរយៈ៣ ថ្ងៃ ហើយបានដោះលែងកាលពីដើមសប្តាហ៍កន្លងទៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានសត្វទោចថ្ពាល់លឿងប្រមាណ១,២០០ក្បាលកំពុងរស់នៅ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៥ ខែមិថុនា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រលែងសត្វប្រវឹកចំនួន២៥០ ក្បាល ស្វាព្រាម៥ ក្បាល និងភេ៤ ក្បាល នៅតំបន់អភិរក្សជលផលជ្រោយផាត់សណ្ដាយខេត្តពោធិ៍សាត់។

សត្វប្រវឹក

មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី និង ពោធិ៍សាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បញ្ឍប់ការចិញ្ចឹមសត្វព្រៃនៅផ្ទះ និងចូលរួមប្រយុទ្ធប្រឆាំង​ចំពោះការប្រមាញ់ ការដាក់អន្ទាក់ និងទប់ស្កាត់ការធ្វើជំនួញទៅលើ​សត្វព្រៃគ្រប់ប្រភេទ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post