header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល៖ ស្ត្រីម្នាក់ជាអ្នកលក់ តាម Online រវល់តែ Live លក់ដូរឥវ៉ាន់របស់ខ្លួន ដោយខ្វះការប្រុងប្រយ័ត្នភ្ញៀវនៅខាងក្រៅផ្ទាល់ ស្រាប់តែមានចោរស្រីម្នាក់ឆ្លៀតបន្លំលួចលុយអស់ជាង១ពាន់ដុល្លារ និងបន្តោងខ្សែកប្លាទីនចំនួន២ ក្នុងកាបូបបានសម្រេចហើយគេចខ្លួនបាត់ស្រមោល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចហាងលក់ខោអាវ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ដា ឆេងលាង អាយុ២០ឆ្នាំ ទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរលក់ដូរ រីឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលដែលជនរងគ្រោះកំពុងអង្គុយឡាយវីដេអូ នៅក្នុងហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែជនសង្ស័យ បានដើរចូលមកទិញខោអាវ ដោយរើស ខោអាវជាច្រើនឱ្យជនរងគ្រោះច្រកថង់។ ឮ

សមត្ថកិច្ចបន្តថា ឆ្លៀតពេលដែលជនរងគ្រោះ កំពុងជាប់រវល់ច្រកខោអាវដាក់ថង់ ជនសង្ស័យបានបន្លំលួចយកលុយ និងបន្តោងខ្សែក របស់ជន រងគ្រោះដែលទុកក្នុងកាបូបព្យួរនៅលើស្នួរខោអាវ ហើយប្រាប់ជនរងគ្រោះថាទុកខោអាវសិន អ៊ំទៅទិញថ្នាំលាបសក់រួចនឹងត្រឡប់មកយកវិញ។

ដោយជនសង្ស័យទៅបាត់រហូតមិនឃើញត្រឡប់មកវិញឡើយ ដោយមានការសង្ស័យជនរងគ្រោះបានទៅរូតកាបូបមើលទើបដឹងថាបាត់លុយ និងសម្ភារដូចខាងលើ ហើយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចក្រុងតាខ្មៅដើម្បីជួយធ្វើការស្រាវជ្រាវ៕

ស្ត្រីរងគ្រោះ
ទីកន្លែងបាត់
ជនសង្ស័យ
ជនសង្ស័យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post