header ads

Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

មន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី​ បាន​លើក​ពី​គុណវិបត្តិ​ ដែល​​ម្ចាស់​យានយន្ត​​មិន​យក​រថយន្ត​ទៅ​កាត់​ឈ្មោះ​ត្រឹម​ត្រូវ គឺនឹងអាច​​នាំ​ឲ្យមានបញ្ហា​ទៅ​ថ្ងៃ​ក្រោយ ៖

-​ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍​ ឬយករថយន្តទៅប្រព្រឹត្តិបទល្មេីសផ្សេងៗ ម្ចាស់ដេីមនឹងត្រូវជាប់ការស៊េីបអង្កេតរបស់សមត្ថកិច្ច

-​ ពេលបាត់បង់ឯកសារដូចជា ប័ណ្ណសម្គាល់យាន​យន្ត ផ្លាកលេខសម្គាល់យាន​យន្ត ម្ចាស់បច្ចុប្បន្នគ្មាន​សិទ្ធិ​ស្នើ​សុំធ្វេីឯកសារឡើងវិញទេ​ លុះត្រាណាម្ចាស់ដេីមទេីបមានសិទ្ធិ​ស្នេីសុំ

-​ ករណីបាត់បង់រថយន្ត ម្ចាស់បច្ចប្បន្នក៏គ្មានសិទ្ធប្ដឹងផ្ដល់នោះដែរ​ លុះត្រាណាម្ចាស់ដេីមទេីបច្បាប់ទទួលស្គាល់ជាផ្លូវការ

-​ បេីត្រូវលក់បន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិ​កាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ។

-ម្ចាស់ដើមនៅតែមានសិទ្ទិស្របច្បាប់លើយានយន្តនោះ

-ម្ចាស់ដើមមានសិទ្ធគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថារថយន្តរបស់ខ្លួនត្រូវចោរលួចបាត់។

សូមជម្រាបជូនថា ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

រថយន្ត

ទាក់ទងនឹងសំណួរ ដែលប្រិយមិត្តជាច្រើន បានសួរ ថាមិន​បានផ្ទេរកម្មសិទ្ធិយានយន្ត(កាត់​ឈ្មោះ​)​ តើ​អាច​រង​ពិន័យ​ទេ? ចំពោះសំណួរនេះ បើតាម ​លោក​​ស្រី ម៉ែន ច័ន្ទសុកុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​​ផ្លូវគោក បានឲ្យដឹងថា៖

​ ក្នុង​ករណី​ម្ចាស់​យានយន្ត​​ខក​​ខាន​ ​មិន​បាន​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​គឺ​មិន​មាន​​​ការ​ផាក​ពិន័យ​ទេ​។​ ប៉ុន្តែ​ចាប់​​ពី​ថ្ងៃ​ផុត​សុពលភាព​​ទៅ​ពោល​ នៅ​ថ្ងៃ​​​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២០​​ ការ​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នឹង​វិល​មក​​​អនុវត្ត​នីតិវិធី​ដើម​​វិញ​​​ ដោយ​តម្រូវ​ឱ្យ​មាន​ម្ចាស់​ដើម​​ទើប​អាច​​កាត់​ឈ្មោះ​​បាន​។

លោកស្រីបន្តថា ក្រសួង​​បាន​​​​អនុគ្រោះ​រយៈ​ពេល​៣​ឆ្នាំ​​ គឺ​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​​២០១៩ ​ចំពោះ​​ការ​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​​ ដោយមិន​តម្រូវ​​ឱ្យ​មាន​​ម្ចាស់​ដើម​​ទេ​​ ​​មាន​ត្រឹម​​ម្ចាស់​ទី​២ ឬ​ទី​៣​ មក​ផ្ដិត​មេដៃ​​យល់​ព្រម​ជា​ការ​ស្រេច​ ​​ប៉ុន្តែ​ផុត​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​ ​ការ​កាត់​ឈ្មោះ​នឹង​វិល​រក​នីតិវិធី​ដើម​វិញ​​មាន​ន័យ​ថា​ ទាម​ទារ​ឱ្យ​ម្ចាស់​ដើម​​មក​ផ្តិត​មេដៃ​ទើបអាច​កាត់​ឈ្មោះបាន​​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post