សិល្បៈ
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ប្រិយមិត្តបានអានហើយ ទាក់ទងនឹងសារ របស់លោក ឱក បូនី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា "ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ" ។
ក្រោយពីមានការលេចមុខឪពុកតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារក្នុងន័យថា អ្នកនាងមិនទទួលស្គាល់ឪពុកបង្កើតរបស់ខ្លួនមកបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ហេតុអ្វីបានជាមានរឿងនេះកើតឡើង?
យ៉ាងណាអ្នកនាងក៏បានលើកឡើងផងដែរចំពោះអ្នកកាសែត ថា "ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)"។
នៅថ្ងៃដដែលនេះស្រាប់តែមានលេចឡើងនូវឃ្លីបវីដេអូ មួយរបស់អ្នកនាង ឱក សុគន្ធកញ្ញា ចាស់មួយ ដែលបានរៀបរាប់អំពីរឿងរ៉ាវបែកបាក់ក្នុងគ្រួសារនាពេលកន្លងមក។
បើតាមរយៈវីដេអូនេះ មហាជនជាច្រើនបានលើកឡើងតាមការយល់ឃើញរបស់ពួកគាត់រៀងខ្លួនផងដែរ និងអាចដឹងបានខ្លះហើយនូវទំនាក់ទំនងរវាងអ្នក នាង ឱក សុគន្ធកញ្ញា និងលោកឪពុក៕
ទស្សនាវីដេអូខាងក្រោម៖