header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បញ្ជាឲ្យសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា និងវៀតណាម បន្តហាមឃាត់ការសង់សំណង់ និងការឆ្លងចេញ ចូលព្រំដែនខុសច្បាប់។ លោកបញ្ជាបែបនេះ នៅក្នុងពិធីសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកណ្ដាល និងក្រុមហ៊ុនហេងអភិវឌ្ឍន៍ កាលពីថ្ងៃទី២៤ ខែមិថុនា។

លោក គង់ សោភ័ណ្ឌ ថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែនត្រូវបន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីធានាដល់ការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវបន្តហាមឃាត់ការសង់សំណង់នានា ទាំងភាគីកម្ពុជា និងវៀតណាម នៅតាមតំបន់ព្រំដែន ដែលពុំទាន់បានបោះបង្គោលខ័ណ្ឌសីមា។ លោកបន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា៕

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post