header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តតាកែវ៖ យុវជន ម្នាក់ រពឹសដៃ ឃើញមេគោ គេចងចោលក្រោមដើមឬស្សីក្បែផ្ទះ ហើយឃើញឱកាស ស្ងាត់ល្អ ក៏បានដើរ ទៅលួច រួចដឹកដើរលក់ពេញភូមិ តែពុំមានអ្នកហ៊ានទិញ ចុងក្រោយត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំងចាប់ខ្លួន។

បើតាមលោកវរៈសេនីយ៍ទោ ប៉ិច វណ្ណា អធិការង នគរបាលស្រុកទ្រាំង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី មានជនសង្ស័ម្នាក់ឈ្មោះតេង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ នៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើសកម្មភាព ទៅលួចមេគោរបស់ជនរងគ្រោះ ម្នាក់ឈ្មោះមុំលក ភេទប្រុស អាយុ៤៦ មុខរបរកសិករ រស់នៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ដែលបានចងនៅក្រោមដើមប្ញស្សីក្បែផ្ទះ។

បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស៏យ ក៍បានដឹកមេគោយកទៅលក់អោយឈ្មោះ លីន ឌត ដែលមានមុខរបរកាប់គោ តែត្រូវ គេមិនហ៊ានទិញ ដោយដឹកទៅនេះគេមិនទិញ ដឹកទៅនោះគេមិនទិញ ជនសង្ស័យក៏បាន យកមេគោ ទៅចងចោល នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង រួចក៏គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៍មានកម្លាំងជំនាញ បានធ្វើការសហការជាមួយប៉ុស្តិ៍នគរបាលស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបាន នៅរសៀលថ្ងៃទី២៥ខែមិថុនា យកមក កសាងសំណុំរឿងតាមនិតិវិធី។

<
ជនសង្ស័យ
ជនសង្ស័យ និងគោ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post