header ads

Sponsor

ការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យHarvardបានអះអាងថា យោងតាមរូបភាព​ទទួល​បាន​ពី​ប្រព័ន្ធផ្ការណប ដែលបង្ហាញអំពីការធ្វើចរាចរណ៍កើន ឡើងខុសពីធម្មតានៅខាងក្រៅនៃមន្ទីរពេទ្យ​ចំនួន​៥ នៅ​ក្នុងទីក្រុងវ៉ូហានប្រទេសចិន គឺអាចសន្និដ្ឋានថា វីរុសកូរ៉ូណាថ្មីឬកូវីដ១៩កើតឡើងនៅក្នុងទីក្រុងនេះ​តាំង​ពី​ខែ​សីហា គឺមុនពេលដែលអាជ្ញាធរប្រទេសចិនបានរាយការណ៍ថា វីរុសនេះបានផ្ទុះឡើង​នៅ​ក្នុង​ខែធ្នូឆ្នាំ២០១៩។

រូបភាពពីផ្ការណបបង្ហាញអំពីចរាចរណ៍ខុសធម្មតានៅខាងក្រៅមន្ទីរពេទ្យទាំងនោះ គឺ​ជួន​ពេលគ្នានឹង​ការ​កើន​ឡើង​នូវ​ការស្វែងរកព័ត៌មាននៅតាមបណ្ដាញអនឡាញរបស់​ប្រជាជនចិន រពាក់ព័ន្ធនឹងរោគសញ្ញាមួយ​ចំនួន​ដែល​ដូច​គ្នា​នឹងរោគសញ្ញា ក្អក និង​រាគ​រូស។

ប៉ុន្តែប្រទេសចិនបានចាត់ទុកការសិក្សានេះ គឺជារឿងគួរឱ្យអស់សំណើចណាស់ ហើយ​ជា​ការសិក្សា​ផ្អែក​លើ​ព័ត៌​មាន​មិន​ពិត។

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យា Harvard គឺបានពិនិត្យមើលទិន្នន័យផ្កាយរណប​បង្ហាញ​ពីសកម្មភាពនៅ​ខាង​ក្រៅ​មន្ទីរពេទ្យចំនួនទាំង៥ក្នុងទីក្រុងវ៉ូហាន ដោយបាន​ប្រៀប​ធៀបទិន្នន័យពីចុងរដូវក្តៅនិងរដូវស្លឹកឈើ​ជ្រុះ​កាល​ឆ្នាំ​២០១៨ ទៅនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ក្រុមអ្នកស្រាវជ្រាវបានរាប់ចំនួនរថយន្តមានទាំងអស់១៧១គ្រឿង ដែលចតនៅក្នុង​មន្ទីរពេទ្យធំមួយ​គឺមន្ទីរ​ពេទ្យ​Tianyouស្ថិតក្នុងទីក្រុងវ៉ូហានកាលពីខែតុលាឆ្នាំ២០១៨ ហើយទិន្នន័យផ្កាយរណនៅពេលតែមួយដូចគ្នាក្នុងឆ្នាំ ២០១៩ បានបង្ហាញថា មាន​យាន​ចំនួន២៨៥គ្រឿងនៅកន្លែងចងតែមួយ ដែលចំនួនរថយន្តនោះ​បាន​កើន​ឡើង​៦៧​%។

ជាមួយគ្នានោះ ការកើនឡើងនៃការស្វែងរកតាមអ៊ីនធឺរណែតសម្រាប់ពាក្យមួយចំនួន ដែលទាក់ទងនឹងរោគ​សញ្ញា​របស់​វីរុសកូរ៉ូណា ក៏ហាក់បានលេច​ឡើង​ក្នុងពេល​តែ​មួយ​ដែរ។

លោក John Brownstein ដែលដឹកនាំការសិក្សានេះបាននិយាយថា៖«ការសិក្សា​ជា​ច្រើន គឺ​ត្រូវ​ការ​ធ្វើ​ឡើង​បន្ថែម​ទៀត ដើម្បីបង្ហាញឱ្យបានពេញលេញនូវអ្វីដែល​បាន​កើត​ឡើង ហើយសម្រាប់ឱ្យមនុស្សដឹងឱ្យបានពិត​ប្រាកដ ពីរបៀបដែលជំងឺទាំងនេះបាន​លេច​ឡើង និងលេចឡើងនៅក្នុងចំណោមប្រជាជន។ ដូច្នេះ នេះគឺគ្រាន់​តែ​ជា​ចំណុច​មួយផ្សែងទៀតនៃភស្តុតាង»៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post