header ads

ក្រោយពីបានបើកការប្រកាសចេញលក់ជាផ្លូវការត្រឹមតែរយៈពេល​ ១សប្តាហ៏តែប៉ុណ្ណោះ vivo Y30  គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់ដាច់លើសពីការរំពឹងទុក។

នេះសបញ្ជាក់ ថាស្មាតហ្វូន Y30 គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $169។ ស្មាតហ្វូន vivo Y30 មានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 5000mAh បំពាក់ដោយបច្ចេកវិទ្យាស្កេនក្រយៅដៃក្រោយអេក្រង់។

សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន Y30 វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 8MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។ ចំណែកឯកាមេរ៉ាក្រោយ AI ចំនួន 4 គ្រាប់ គ្រាប់ទី 1 មានកាមេរ៉ាគោលមានទំហំ 13MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។ គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។

ស្មាតហ្វូន vivo Y30 នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ពណ៌ខៀវ Dazzle blue  និងពណ៍ស Moonstone white។ មាន Ram 4GB និង Rom 64GB ដែលងាយស្រួលក្នុងការរក្សាទុកនូវ វីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។

ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងអេក្រង់ Ultra O Screen មានទំហំ 6.47 inch HD+ ដំណើរការដោយ android 10 និងស្បែក Interface ប្រភេទ Funtouch OS 10 ដែលធ្វើឱ្យស្មាតហ្វូន vivo Y30 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post