header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តបាត់ដំបង៖ នៅមាន​មន្ត្រី​ជាច្រើន​ទៀត​ តាម​បណ្ដាលខេត្ត​ក្រុង​ ដែល​និង​កំពុង​ផ្ទេរ​ដី​របស់រដ្ឋ​មកជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ពី​សាធារណៈ​របស់​រដ្ឋមក​បុគ្គល​ឯកជន​ខ្លួនឯង​បង្កើតរឿង​ ដោះរឿង​ ធ្វើឲ្យ​ពលរដ្ឋជាច្រើន​កំពុង​លង់ទឹក​ភ្នែក។

សេចក្ដីរាយការណ៍បានឲ្យដឹងនៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែកក្កដាឆ្នាំ២០២០ ពាក់ព័ន្ធ នឹងអំពើពុករលួយរឿងដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​ខ្លួន​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​ថ្លែងប្រាប់​អ្នកកាសែតឲ្យដឹងថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ​នេះ​តែ​ម្តង ។

ហើយ​ការ​ឃាត់ខ្លួន​នេះ ជា​ករណី​តែ​មួយ ជាមួយនឹង​ឧកញ៉ា សង ថន ដែល ACU បាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០កន្លងទៅថ្មីៗនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បន្ត​ឲ្យដឹងទៀតថាការឃាត់ខ្លួន អភិបាលរង​ខេត្តបាត់ដំបង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ឧកញ៉ា សង ថន ដែលមាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ឱ្យទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post