header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ការកែលម្អសួនខាងមុខប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៦០% ហើយដែលគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២០។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២០ គម្រោងកែលម្អសួនច្បារមុខបរិវេណប្រាសាទអង្គរវត្តដំណើរការបាន៦០% ហើយដែលគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។

លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់សោភ័ណ្ឌភាព គុណភាព ត្រៀមស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលទស្សនាក្នុងរមណីដ្ឋានអង្គរ។

លោកឡុង កុសល បញ្ជាក់ថា អាជ្ញាធរអប្សរាមានគម្រោងជួសជុលផ្លូវថ្នល់ ក្នុងបរិវេណវង់តូច និងបរិវេណវង់ធំ ព្រមទាំងកិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួនទៀត និងគម្រងពង្រីកគម្របព្រៃឈើទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយជំងឺកូវីដ១៩ ថមថយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post