header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

(កំពត)៖ ក្រុមការងារអនុវត្តន៍គម្រោងអេមនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត រៀបចំកិច្ចប្រជុំអាជីវកម្មទៅអាជីវកម្មរវាងអ្នកប្រមូលទិញមាន់សាច់ និងក្រុមកសិករផលិតមាន់ស្រែពោធិ៍ដុះ នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន ១៨នាក់។

នៅក្នុងកិច្ចប្រជុំតភ្ជាប់អាជីវកម្មទៅអាជីវកម្មនេះ អ្នកប្រមូលទិញមាន់សាច់ និងក្រុមកសិករផលិតមាន់ស្រែពោធិ៍ដុះ បានធ្វើកិច្ចព្រមព្រៀងទិញលក់មាន់សាច់ (១កិច្ចសន្យា) ចំនួន ៨០០ក្បាល ទៅ ៩០០ក្បាលក្នុង១ខែ។ កិច្ចសន្យានេះ មានសុពលភាពមួយឆ្នាំ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ក្រុមកសិករផលិតមាន់សាច់ និងអ្នកប្រមូលទិញ សប្បាយរីករាយនឹងគម្រោងអេម ដែលបាននាំឱ្យពួកគាត់មកជួយគ្នាក្នុងកិច្ចពិភាក្សាមុខជំនួញទិញលក់មាន់សាច់នេះ។ ទាំងក្រុមកសិករផលិត និងអ្នកប្រមូលទិញ​ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចសន្យានេះឱ្យបានល្អ។

(អត្ថបទ និងរូបថត៖ ពេជ ឧត្តម ទីប្រឹក្សាខ្សែច្រវាក់តម្លៃ និងវិនិយោគនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post