header ads

Sponsor

ក្រសាប្រផេះ គឺជាឈ្មោះសត្វមួយប្រភេទដែលវាចូលចិត្តរស់នៅតាមតំបន់ដីសើម តំបន់វាលស្រែ និងព្រៃកោងកាង ដោយសត្វនេះ មានទំហំពី ៩០-៩៨សង់ទីម៉ែត្រ។

បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៩ខែកក្កដា បានឲ្យដឹងថា សត្វប្រភេទនេះ នៅពេលរដូវមិនបន្តពូជ ផ្នែកខ្នងរបស់វាមានពណ៌ប្រផេះក្រម៉ៅ ហើយក្បាល និងករបស់វាពណ៌សព្រលែត បន្ទូលក្បាលមានរោមកំប៉ោយវែងពណ៌ខ្មៅ ចំពុះពណ៌លឿង និងផ្នែកក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្ដាលប្រផេះ។

ក្រសាប្រផេះ មានវត្តមានមួយឆ្នាំពេញនៅក្នុងតំបន់តំបន់ដីសើមនេះ ដោយវាមិនផ្លាស់ប្ដូរទីតាំងឡើយ។ បច្ចុប្បន្នគេឃើញមានវត្តមាននៅកោះសាមសិបក្នុងខេត្តក្រចេះ ហើយបក្សីនេះបន្តពូជពេញមួយឆ្នាំដែលមានពងចាប់ពី ៣ទៅ ៥គ្រាប់៕

អត្ថបទ៖ ញឹក សំអូន
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post